The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Tuesday, September 13, 2011

ហេតុអ្វីអ្នកវិនិយោគសាធាណៈវិនិយោគលើទីផ្សារ​ មូលបត្រ?

 សម្រាប់ការវិនិយោគលើទីផ្សារមូលបត្រកម្មសិទ្ធិ

ការវិនិយោគជាការបណ្តាក់ទុនដើម្បីបង្កើនទុន ឬរំពឹងថានឹងទទួលបានប្រាក់ចំណេញ ឬប្រាក់ចំណូលពីការបណ្តាក់ទុនរបស់ខ្លួនមកវិញ។ ការវិនិយោគក្នុងន័យទីផ្សារមូលបត្រ សំដៅដល់ការទិញ-លក់មូលបត្រ។ ខ្ញុំបាទសូមលើកយកករណីនៃការវិនិយោគលើមូលបត្រ កម្មសិទ្ធិមកធ្វើការបង្ហាញតែប៉ុណ្ណោះ ព្រោះវាជាមូលបត្រដែលនឹងត្រូវបានគេទិញ-លក់ដំបូងនៅកម្ពុជានាពេលខាងមុខនៅលើទីផ្សារមូលបត្រដែលគ្រោងនឹងដាក់ដំណើរការ។ ការវិនិយោគលើមូលបត្រកម្មសិទ្ធិជាការ      វិនិយោគមួយ ដែលអាចផ្តល់ចំណេញ បានក្នុងកំរិតមួយខ្ពស់ជាងការវិនិយោគដ៍ទៃទៀត តែវាក៏មាន ហានិភ័យខ្ពស់ផងដែរ។
អត្ថប្រយោជន៍នៃការវិនិយោគលើមូលបត្រកម្មសិទ្ធិមានដូចជា៖
- អ្នកវិនិយោគសាធារណៈអាចទិញ-លក់មូលបត្របានភ្លាមៗ ព្រោះតែវា មាន សន្ទនីយភាពខ្ពស់ជាងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។
- អ្នកវិនិយោគសាធារណៈអាចទទួលបានភាគលាភ ដែលជាចំណែកនៃប្រាក់ ចំណេញ បានពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនដែលបោះផ្សាយ។
-  អ្នកវិនិយោគសាធារណៈអាចទទួលបានចំណេញមូលធន ដែលបានពីការលក់ មូលបត្របានក្នុងតម្លៃខ្ពស់ជាងតម្លៃទិញរបស់ខ្លួនពីមុន (ចំណេញមូលធនក្នុងករណី វិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា)
-  អ្នកវិនិយោគសាធារណៈ ដែលវិនិយោគលើមូលបត្រកម្មសិទ្ធិ នឹងក្លាយជា ភាគហ៊ុនិកនៃ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ហើយត្រូវបានគេផ្តល់សិទ្ធិ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗនៅក្នុងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។

ប៉ុន្តែការវិនិយោគលើមូលបត្រកម្មសិទ្ធិទាមទារឱ្យអ្នកវិនិយោគសាធារណៈ៖
-  មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថ្លៃរបស់មូលបត្រប្រែប្រួលរហ័ស ដែលអាចធ្វើឱ្យ អ្នកវិនិយោគសាធារណៈចំណេញ ឬខាតបង់ក្នុងទំហំធំភ្លាមៗ។

   ទោះយ៉ាងនេះក្តីប្រសិនបើអ្នកវិនិយោគសាធារណៈអាចគ្រប់គ្រង និងត្រួតពិនិត្យ ការវិនិយោគរបស់ខ្លួនជាប្រចាំ ជាពិសេសតាមដាន រាល់ព័ត៌មានដែលជា សញ្ញាណណាមួយជះឥទ្ធិពលដល់កម្រិតបម្រែបម្រួលថ្លៃនៃមូលបត្ររបស់គាត់ ពួកគាត់អាច មានលទ្ធភាពទទួលបានជោគជ័យច្រើនក្នុងការវិនិយោគលើទីផ្សារមូលបត្ររបស់ខ្លួន។
      អ្នកវិនិយោគសាធារណៈជាទូទៅគួរស្វែងយល់ពីមូលបត្រកម្មសិទ្ធិជាមុនសិន។ សម្រាប់ព័ត៌មាន និងវិធីសាស្រ្តលម្អិតក្នុងការវិនិយោគ ខ្ញុំបាទសូមលើក យកទៅបកស្រាយក្នុង Blog ក្រោយៗទៀត។

1 comment:

  1. Capital Gain in this manner refer to Cambodia's Capital Gain from Equity Securities Trading... Capital Gain is broadly cover a lot of aspect. But in Cambodia Securities Market we have no short-sell so Capital Gain in this market cant be produced by short sell equation.

    ReplyDelete