យោងតាមការសិក្សាស្រាវជ្រាវលើ ឯកសារដកស្រង់ពីគេហទំព័រស្តីពី ”Stock”, “Common Stock”, “Preferred Stock” សារណាបញ្ចប់ការសិក្សាស្តីពី “កម្ពុជា និង ទីផ្សារភាគហ៊ុន” សៀវភៅសិក្សាស្រាវជ្រាវស្តីពី “ហិរញ្ញប្បទានរបស់ក្រុមហ៊ុន ពាណិជ្ជកម្មតាមរយៈទីផ្សារមូលបត្រ” និងច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម៨៖
មូលបត្រកម្មសិទ្ធិ សំដៅទៅលើភាគហ៊ុនដែលអាចមានប្រភេទផ្សេងៗគ្នា។ ក្រុមហ៊ុនបោះផ្សាយមូលបត្រនឹងលក់វាឯកជន ឬជាសាធារណៈ ព្រោះតែវាជាមធ្យោបាយ សម្រាប់ក្រុមហ៊ុនក្នុងការបង្កើនទុន សម្រាប់ការចំណាយលើសកម្មភាព ពាណិជ្ជកម្មរបស់ពួកគេ។ មូលបត្រកម្មសិទ្ធិ ជាឧបករណ៍ហិរញ្ញវត្ថុ ដែលអ្នកទិញវានឹងក្លាយជា ម្ចាស់កម្មសិទ្ធិ ឬភាគហ៊ុនិក ហើយមានសិទ្ធិទទួលយកផលប្រយោជន៍ពីចំណូល និងទ្រព្យសកម្មរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ ពោល គឺ មូលបត្រកម្មសិទ្ធិផ្តល់ឱ្យភាគ-ហ៊ុនិកនូវសក្តានុពលសម្រាប់កំណើនមូលធននាពេលអនាគត ក៏ដូចជាទទួលបានការទូទាត់ ភាគលាភជាដើម ប៉ុន្តែក្រុមហ៊ុនគ្មានកាតព្វកិច្ចផ្លូវច្បាប់ណាមួយក្នុងការទូទាត់ ភាគលាភឱ្យ ភាគហ៊ុនិកនោះទេ៩។ ផលប្រយោជន៍ទាំងនេះ អាចជាប់ពន្ធកាត់ទុក ទៅតាមការកំណត់នានារបស់ច្បាប់នៃប្រទេសនីមួយៗផងដែរ។
មូលបត្រកម្មសិទ្ធិ តំណាងពីភាពជាម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុន មានន័យថា ភាគហ៊ុនិកមានសិទ្ធិមួយចំនួនដូចជា ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ជាដើមសម្រាប់គ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ ថ្វីត្បិតតែភាគហ៊ុនិក ជាម្ចាស់កម្មសិទ្ធិនៅក្រុមហ៊ុនមែន ប៉ុន្តែ ពួកគាត់មានបំណុលមានកំណត់ មានន័យថា ពួកគាត់អាចខាតបង់ត្រឹមតម្លៃដែលគាត់វិនិយោគជាមួយក្រុមហ៊ុនប៉ុណ្ណោះ ដោយមិនប៉ះពាល់ ដល់ទ្រព្យផ្ទាល់ខ្លួនផ្សេងពីនេះរបស់ពួកគាត់ឡើយនៅពេល ក្រុមហ៊ុនក្ស័យធន ឬត្រូវបាន រំលាយសម្រាប់ទូទាត់សងបំណុល។
ការទិញ-លក់មូលបត្រកម្មសិទ្ធិជាការវិនិយោគ ហើយការវិនិយោគលើមូលបត្រ កម្មសិទ្ធិ ជា ការវិនិយោគរយៈពេលវែង និងផ្សាភ្ជាប់ជាមួយហានិភ័យខ្ពស់។ បានន័យថាភាគហ៊ុនិកមិនមែនត្រឹមរួមចំណែកក្នុងការទទួលបានជោគជ័យនោះទេ គឺ រួមចំណែកផងដែរក្នុងបរាជ័យរបស់អាជីវកម្មនៃ ក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនក្ស័យធន ភាគហ៊ុនិកជាបុគ្គលចុងក្រោយគេដែលទទួលបានសំណងនៃការខូចខាតរបស់ខ្លួនបន្ទាប់ពីម្ចាស់សញ្ញាប័ណ្ណ និងម្ចាស់បំណុលជាដើម។
មូលបត្រកម្មសិទ្ធិមានច្រើនប្រភេទ ប៉ុន្តែជាទូទៅមូលបត្រកម្មសិទ្ធិត្រូវបានបែងចែកជា ២ ប្រភេទគឺ ភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា។

- Wikipedia (2011). Common Stock. Retrieved May 7, 2011 from website:
- Wikipedia (2011). Preferred Stock. Retrieved May 7, 2011 from website:
- ណូ លីដា (២០០៦), កម្ពុជា និង ទីផ្សារភាគហ៊ុន, ភ្នំពេញ: សាលកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ទំព័រ ១៥-១៩
- សាស្រ្តាចារ្យ ញាន វណ្ណៈ (២០០៩), “ហិរញ្ញប្បទានរបស់ក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈទីផ្សារមូលបត្រ”, ភ្នំពេញ, ទំព័រ ៧២-៧៦
- ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម, មាត្រា ១៤៣-១៦០
៩ នៅកម្ពុជា ក្នុងច្បាប់ស្តីពីសហគ្រាសពាណិជ្ចកម្មបានចែងថា ក្រុមហ៊ុនអាចប្រកាសមិនធ្វើការបែងចែកភាគលាភបាន ប្រសិនបើ ក្រុមហ៊ុនមានមូលហេតុសមហេតុសមផលដើម្បីធ្វើឱ្យគេជឿថា ក្រុមហ៊ុនគ្មានលទ្ធភាព សងបំណុលដូចដែលបានកំណត់ឱ្យសងនោះទេក្រោយពី ការបែងចែកភាគលាភ និងតម្លៃដែលអាចប៉ាន់ស្មានបាន នៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតិចជាងចំនួនសរុបនៃបំណុល និងដើមទុន ប្រកាសរបស់ភាគហ៊ុនគ្រប់ប្រភេទ។ ក្នុងអត្ថន័យនេះក្រុមហ៊ុនបោះផ្សាយមានកាតព្វក្នុងការបែងចែកភាគលាភ ប្រសិនគ្មានហេតុផលណាមួយ ស្ថិតក្នុងចំណោមហេតុផលមិនប្រកាសបែងចែកដែលបានកំណត់ខាងលើ។
That was what i learn in the class in Semester 2 year 2...
ReplyDelete.
I should have seen that earlier....so that i could use it more effiecient to save my score...