យោងតាមសៀវសិក្សាស្រាវជ្រាវស្តីពី “ហិរញ្ញប្បទានរបស់ក្រុមហ៊ុនពាណិជ្ជកម្ម តាមរយៈទីផ្សារមូលបត្រ” ៥៖
ទីផ្សារមូលបត្រមានច្រើនប្រភេទ។ គេអាចធ្វើចំណាត់ថ្នាក់ទីផ្សារមូលបត្របានច្រើន ប្រភេទដោយយោងទៅតាមឥណប្រតិទាន (ទីផ្សារមូលធនសម្រាប់មូលបត្ររយៈពេលវែង និងទីផ្សាររូបិយវត្ថុសម្រាប់មូលបត្ររយៈពេលខ្លី) យោងតាមប្រភេទនៃមូលបត្រ (ទីផ្សារមូលបត្រកម្មសិទ្ធិ ទីផ្សារមូលបត្របំណុល និងទីផ្សារឧបករណ៍ដេរីវេទីវ) យោងតាមចារិតលក្ខណៈគតិយុត្តនៃទីផ្សារ (ទីផ្សារប្រតិស្រុត និងទីផ្សាររំលងបញ្ជ) និងយោងតាមប្រភេទនៃទីផ្សារ (ទីផ្សារដំបូង និងទីផ្សារបន្ទាប់)។

ទីផ្សារមូលបត្រ ដែលគ្រោងនឹងដាក់ឱ្យដំណើរការដំបូងនៅកម្ពុជានាពេល ខាងមុខ បើកំណត់តាមចារិតលក្ខណៈគតិយុត្តនៃទីផ្សារ វាជាទីផ្សារប្រតិស្រុត បើកំនត់តាមឥណប្រតិទាន វាជាទីផ្សារមូលធន បើកំណត់តាមប្រភេទនៃមូលបត្រ វាជាទីផ្សារមូលបត្រកម្មសិទ្ធិ និងបើកំណត់តាម ប្រភេទនៃទីផ្សារ វាជាទីផ្សារដំបូង និងទីផ្សារបន្ទាប់ផងដែរ។
៥ - សាស្រ្តាចារ្យ ញាន វណ្ណៈ (២០០៩), “ហិរញ្ញប្បទានរបស់ក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈទីផ្សារមូលបត្រ”, ភ្នំពេញ, ទំព័រ ២៦-៣២
No comments:
Post a Comment