The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Sunday, September 11, 2011

និយមន័យទីផ្សារមូលបត្រ

និយមន័យនៃទីផ្សារមូលបត្រមិនត្រូវបានកំណត់យ៉ាងជាក់លាក់នោះទេ ដោយសារ តែការអភិវឌ្ឍន៍យ៉ាងលឿននៃវិស័យនេះ ប៉ុន្តែជាទូទៅទីផ្សារមូលបត្រត្រូវបាន គេឱ្យនិយមន័យថា ជាកន្លែងសម្រាប់ការទិញ-លក់មូលបត្រ។ វិស័យ​ ឯកជន (ក្រុមហ៊ុន) ត្រូវការទុនសម្រាប់គម្រោងការ   វិនិយោគនានា របស់ខ្លួន ហើយវិស័យសាធារណៈ (រដ្ឋាភិបាល)​ ត្រូវការទុន សម្រាប់គម្រោងវិនិយោគនានារបស់ខ្លួនផងដែរ ឬសម្រាប់ដោះស្រាយនូវគោលនយោបាយថវិការ ក៍ដូចជាគោលនយោបាយ រូបិយវត្ថុក្នុងការតម្រង់ទិសសេដ្ឋកិច្ចរបស់ជាតិ។ ដូចនេះ ក្រុមហ៊ុន និងរដ្ឋាភិបាល ដែលត្រូវការទុនទាំងនោះអាចនឹងបោះផ្សាយលក់មូលបត្រជាឯកជន ឬជាសាធារណៈ ដែលក្រុមហ៊ុនអាចបោះផ្សាយលក់ភាគហ៊ុន (Stock or Share) ឬពាក្យថ្មី គេហៅថាមូលបត្រកម្មសិទ្ធិ (Equities Securities) និង សញ្ញាប័ណ្ណ (Bond) ឬពាក្យថ្មី គេហៅថាមូលបត្របំណុល (Debt Securities) រីឯរដ្ឋាភិបាលអាច បោះផ្សាយលក់បានតែមូលបត្របំណុលប៉ុណ្ណោះ​។ មូលបត្រដែលបោះផ្សាយ ទាំងនេះនឹងត្រូវបានគេដាក់លក់នៅលើទីផ្សារមូលបត្រ។​ មូលបត្រដែលបោះផ្សាយលក់ ដោយក្រុមហ៊ុន និងរដ្ឋាភិបាលទាំងនោះមានភ្ជាប់នឹង     ផលប្រយោជន៍ហិរញ្ញវត្ថុ និងផលប្រយោជន៍មិនមែនហិរញ្ញវត្ថុតាមប្រភេទនៃមូលបត្រនីមួយៗ។ ផលប្រយោជន៍ ទាំងនោះ ជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគសាធារណៈដែលមានមូលធនច្រើន ហើយធ្វើការិនិយោគបន្ថែមដោយការទិញមូលបត្រទាំងនោះ ជាជាងការទុក មូលធនឱ្យនៅទំនេរចោល។  មូលបត្រដែលបោះផ្សាយទាំងនោះ នឹងត្រូវបាន អ្នកវិនិយោគសាធារណៈជួញដូរជាបន្តបន្ទាប់នៅលើទីផ្សារមូលបត្រជាបន្តទៀត ព្រោះតែ ផលប្រយោជន៍ដែលមានភ្ជាប់នឹងវា ឬតម្រូវការទុនរបស់អ្នកវិនិយោគសាធារណៈដែលជា អ្នកកាន់កាប់មូលបត្រទាំងនោះ។
ដើម្បីឱ្យយល់កាន់តែច្បាស់អំពីទីផ្សារមូលបត្រ គប្បីគួរស្វែងយល់តាម ប្រភេទ ទីផ្សារមូលបត្រ ជាការប្រសើរ ដើម្បីបញ្ចៀសរាល់ការភ័ន្តច្រឡំផ្សេងៗ ព្រោះតែ ការបកស្រាយខុសៗគ្នានៃទីផ្សារនេះ។


ការទិញ-លក់មូលបត្រ ជាភាសារបរទេស គឺ “Buying and Selling Securitiesសំដៅដល់ការទិញ-លក់មូលបត្រនៅលើទីផ្សារមូលបត្រទាំងមូលរបស់អ្នកចូលរួមក្នុងទីផ្សារមូលបត្រ។ ការទិញក្នុងន័យនេះ សំដៅដល់ការទិញតាមគ្រប់រូបភាព ដូចជាការទិញដោយផ្ទាល់ ឬការទិញតាមប្រព័ន្ធអេឡិចត្រូនិច ការធានាទិញ ឬចុះឈ្មោះសុំទិញ (ការធ្វើបរិវិសកម្ម) និងការបញ្ជាទិញជាដើម...។ ចំនែកឯ  ការលក់វិញ សំដៅដល់ ការលក់ដោយគ្រប់រូបភាពដូចគ្នា ដូចជាការលក់ដោយផ្ទាល់ ឬការលក់តាមប្រព័ន្ធអេឡិចត្រូនិច ការធ្វើសំណើលក់ជាឯកជន ឬសាធារណៈ និងការបញ្ជាលក់ជាដើម។ ដូចនេះ ការទិញ-លក់មូលបត្រ មានន័យទូលំទូលាយណាស់ ខ្ញុំបាទនឹងលើយកតែការទិញ-លក់មូលបត្ររបស់អ្នកវិនិយោគសាធារណៈនៅលើទីផ្សារមូលបត្រដែលគ្រោង នឹងដាក់ ឱ្យដំណើរការ នៅកម្ពុជាប៉ុណ្ណោះ។ ការទិញ-លក់មូលបត្រនេះត្រូវបែងចែកជាពីរទៅតាមលក្ខណៈគតិយុត្តនៃទីផ្សារ (ទីផ្សារដំបូង និងទីផ្សារបន្ទាប់ ឬក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)៖
    - នៅលើទីផ្សារដំបូងសម្រាប់អ្នកវិនិយោគសាធារណៈ មានតែការចុះឈ្មោះសុំទិញមូលបត្រ ឬធ្វើបរិវិសកម្ម មូលបត្រ (Subscription) ប៉ុណ្ណោះ។
    - ចំណែកឯនៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាវិញ សម្រាប់អ្នកវិនិយោគសាធារណៈមានការបញ្ជាទិញ និងបញ្ជាលក់ ផងដែរ។ ការបញ្ជាទិញ-លក់នេះ ជាការជួញដូរមូលបត្រ (Securities Trading)     

No comments:

Post a Comment