The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Monday, September 12, 2011

រចនាសម្ព័ន្ធ និងតម្រូវការជាមូលដ្ឋានសម្រាប់ដំណើរការ ទីផ្សារមូលបត្រ

ទីផ្សារមូលបត្ររបស់ប្រទេសនីមួយៗ នៅលើពិភពលោកមានភាពខុសប្លែកពីគ្នា ដូចនេះវាមានរចនាសម្ព័ន្ធ និងតម្រូវការមូលដ្ឋានសម្រាប់ដំណើរការទីផ្សារមិនដូចគ្នាទេ។ ទីផ្សារមូលបត្រខ្លះបង្កើតឡើងដោយស្ថាប័នឯករាជ្យ ដែលមិនស្ថិតនៅក្រោមការត្រួតត្រា របស់រដ្ឋឡើយ   ដែលគេហៅថាទីផ្សារក្រៅប្រព័ន្ធ។ ទីផ្សារនេះធ្វើការបង្កើតឡើង នូវច្បាប់ និងនីតិវិធីផ្សេងៗសម្រាប់ទិញ-លក់មូលបត្រ ឬបង្កើតយន្តការគ្រប់គ្រង និងត្រួតពិនិត្យការទិញ-លក់មូលបត្រនៅក្នុងស្ថាប័នដោយផ្ទាល់។ ទីផ្សារមូលបត្រខ្លះទៀតត្រូវបាន បង្កើតឡើងដោយស្ថិតក្រោមការត្រួតត្រារបស់រដ្ឋ ដែលគេហៅថាទីផ្សារប្រតិស្រុត។ នៅលើទីផ្សារនេះរដ្ឋបានធ្វើការបង្កើតឡើងនូវច្បាប់ និងនីតិវិធីផ្សេងៗសម្រាប់ទិញ-លក់មូលបត្រ ឬបង្កើតយន្តកាសម្រាប់រគ្រប់គ្រង និងត្រួតពិនិត្យការទិញ-លក់មូលបត្រ ក៏ដូចជាគ្រប់គ្រង និងត្រួតពិនិត្យលើបណ្តាស្ថាប័នពាក់ព័ន្ធនឹងទីផ្សារមូលបត្រ ទាំងអស់មិនថាស្ថាប័នរដ្ឋ ឬស្ថាប័នឯកជន។ ច្បាប់ និងនីតិវិធីក្នុងទីផ្សារ មូលបត្រប្រភេទនេះក៏អាស្រ័យផងដែរទៅតាមរដ្ឋនីមួយៗ។ កត្តាទាំងនេះ នាំឱ្យទម្រង់នៃរចនាសម្ព័ន្ធរបស់ទីផ្សារមូលបត្រប្រទេសនីមួយៗ មានលក្ខណៈខុសប្លែក ពីគ្នាខ្លះៗផងដែរ។
បច្ចុប្បន្ននៅបណ្តាប្រទេសភាគច្រើន ទីផ្សារមូលបត្រស្ថិតនៅក្រោមការត្រួតត្រា​របស់រដ្ឋ។ រដ្ឋបានបង្កើតនូវគណៈកម្មការមូលបត្រ ឬអាជ្ញាធរមូលបត្រសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ។ បណ្ដាស្ថាប័នពាក់ព័ន្ធទាំងអស់លើទីផ្សារ មូលបត្រមិនថា ស្ថាប័នរដ្ឋ ឬឯកជន គឺត្រូវតែគោរពទៅតាមគោលការណ៍នៃច្បាប់ និងនីតិវិធីផ្សេងៗ ដែលបានចែងដោយគណៈកម្មការមូលបត្រសម្រាប់ដំណើរការទិញ - លក់មូលបត្រទាំងអស់ នៅលើទីផ្សារមូលបត្រ។ អាស្រ័យហេតុនេះតម្រូវការជាមូលដ្ឋានសម្រាប់ដំណើរការ ទីផ្សារមូលបត្រ អាស្រ័យទៅលើការកំណត់របស់គណៈកម្មការ មូលបត្រ ឬច្បាប់ និង នីតិវិធីផ្សេងៗ ដែលកំណត់ដោយរដ្ឋនីមួយៗប៉ុណ្ណោះ។


ទីផ្សារក្រៅប្រព័ន្ធ ឬទីផ្សារដែលមិននៅក្រោមការគ្រប់គ្រងរបស់រដ្ឋនេះ មិនមែនមានន័យថាជាទីផ្សាររំលងបញ្ជទេ ហើយទីផ្សារក្រៅប្រព័ន្ធ    ក៏មិនមែន​មានន័យថាជាទីផ្សារខុសច្បាប់ដែរ​។

No comments:

Post a Comment