សម្រាប់ការវិនិយោគលើទីផ្សារមូលបត្រកម្មសិទ្ធិ
ការវិនិយោគជាការបណ្តាក់ទុនដើម្បីបង្កើនទុន ឬរំពឹងថានឹងទទួលបានប្រាក់ចំណេញ ឬប្រាក់ចំណូលពីការបណ្តាក់ទុនរបស់ខ្លួនមកវិញ។ ការវិនិយោគក្នុងន័យទីផ្សារមូលបត្រ សំដៅដល់ការទិញ-លក់មូលបត្រ។ ខ្ញុំបាទសូមលើកយកករណីនៃការវិនិយោគលើមូលបត្រ កម្មសិទ្ធិមកធ្វើការបង្ហាញតែប៉ុណ្ណោះ ព្រោះវាជាមូលបត្រដែលនឹងត្រូវបានគេទិញ-លក់ដំបូងនៅកម្ពុជានាពេលខាងមុខនៅលើទីផ្សារមូលបត្រដែលគ្រោងនឹងដាក់ដំណើរការ។ ការវិនិយោគលើមូលបត្រកម្មសិទ្ធិជាការ វិនិយោគមួយ ដែលអាចផ្តល់ចំណេញ បានក្នុងកំរិតមួយខ្ពស់ជាងការវិនិយោគដ៍ទៃទៀត តែវាក៏មាន ហានិភ័យខ្ពស់ផងដែរ។
អត្ថប្រយោជន៍នៃការវិនិយោគលើមូលបត្រកម្មសិទ្ធិមានដូចជា៖
- អ្នកវិនិយោគសាធារណៈអាចទិញ-លក់មូលបត្របានភ្លាមៗ ព្រោះតែវា មាន សន្ទនីយភាពខ្ពស់ជាងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត។
- អ្នកវិនិយោគសាធារណៈអាចទទួលបានភាគលាភ ដែលជាចំណែកនៃប្រាក់ ចំណេញ បានពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនដែលបោះផ្សាយ។
- អ្នកវិនិយោគសាធារណៈអាចទទួលបានចំណេញមូលធន ដែលបានពីការលក់ មូលបត្របានក្នុងតម្លៃខ្ពស់ជាងតម្លៃទិញរបស់ខ្លួនពីមុន (ចំណេញមូលធនក្នុងករណី វិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា)
- អ្នកវិនិយោគសាធារណៈ ដែលវិនិយោគលើមូលបត្រកម្មសិទ្ធិ នឹងក្លាយជា ភាគហ៊ុនិកនៃ ក្រុមហ៊ុនបោះផ្សាយមូលបត្រ ហើយត្រូវបានគេផ្តល់សិទ្ធិ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗនៅក្នុងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនផងដែរ។
ប៉ុន្តែការវិនិយោគលើមូលបត្រកម្មសិទ្ធិទាមទារឱ្យអ្នកវិនិយោគសាធារណៈ៖
- មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថ្លៃរបស់មូលបត្រប្រែប្រួលរហ័ស ដែលអាចធ្វើឱ្យ អ្នកវិនិយោគសាធារណៈចំណេញ ឬខាតបង់ក្នុងទំហំធំភ្លាមៗ។
ទោះយ៉ាងនេះក្តីប្រសិនបើអ្នកវិនិយោគសាធារណៈអាចគ្រប់គ្រង និងត្រួតពិនិត្យ ការវិនិយោគរបស់ខ្លួនជាប្រចាំ ជាពិសេសតាមដាន រាល់ព័ត៌មានដែលជា សញ្ញាណណាមួយជះឥទ្ធិពលដល់កម្រិតបម្រែបម្រួលថ្លៃនៃមូលបត្ររបស់គាត់ ពួកគាត់អាច មានលទ្ធភាពទទួលបានជោគជ័យច្រើនក្នុងការវិនិយោគលើទីផ្សារមូលបត្ររបស់ខ្លួន។
អ្នកវិនិយោគសាធារណៈជាទូទៅគួរស្វែងយល់ពីមូលបត្រកម្មសិទ្ធិជាមុនសិន។ សម្រាប់ព័ត៌មាន និងវិធីសាស្រ្តលម្អិតក្នុងការវិនិយោគ ខ្ញុំបាទសូមលើក យកទៅបកស្រាយក្នុង Blog ក្រោយៗទៀត។

Capital Gain in this manner refer to Cambodia's Capital Gain from Equity Securities Trading... Capital Gain is broadly cover a lot of aspect. But in Cambodia Securities Market we have no short-sell so Capital Gain in this market cant be produced by short sell equation.
ReplyDelete